ក្រសួងសុខាភិបាលបានរាយការណ៍អ្នកឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន២.៨៥៨នាក់ទៀតនៅព្រឹកថ្ងៃពុធទី២៨កក្កដានេះ បន្ទាប់ពីឆ្លង៧.៩១១នាក់កាលពីថ្ងៃអង្គារ។
កាលពីយប់ថ្ងៃអង្ការ វៀតណាមរកឃើញអ្នកឆ្លងថ្មី៥.១៤៩នាក់នៅ២៩ទីតាំង នាំអោយចំនួនឆ្លងពេញមួយថ្ងៃឡើងដល់៧.៩១១នាក់ក្នុងនេះក្រុងហូជីមិញស្រូបយកអស់៤.៤៦៩នាក់។តួលេខឆ្លងថ្មីនេះ ធ្វើអោយចំនួនឆ្លងកូវីដ១៩នៅរលកថ្មីនៅរយៈពេល៣ខែមកនេះឡើងដល់១១៣.២៩៤នាក់នៅ៦២ខេត្តក្រុងក្នុងចំណោមខេត្តក្រុងរបស់វៀតណាមចំនួន៦៣។ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ន មានអ្នកឆ្លងសរុប៧៤.៨៥៥នាក់៕