(អាមេរិក)៖ សេតវិមានបានលើកឡើងថា មិនមែនមានតែ Facebook មួយប៉ុណ្ណោះទេ ដែលជាវេទិ កាផ្សព្វផ្សាយព័ត៌មានខុសអំពីវ៉ាក់សាំង កូវីដ១៩ នៅមាន YouTube មួយទៀត ក៏បានចែកចាយ ព័ត៌មានខុសទាំងនោះផងដែរ ខណ:ដែលអាមេរិក និងពិភពលោកទាំងមូលកំពុង តែយកចិត្តទុក ដាក់ និងព្រួយបារម្ភពីការរីករាលដាលនៃជំងឺនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បាន ឱ្យដឹងថា ការរិះគន់នេះត្រូវបានធ្វើឡើង មួយសប្ដាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានហៅ Facebook និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗមួយចំនួនទៀត ថាជា «ឃាតករ» ដោយសារតែពួកគេបានធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានខុស ឬព័ត៌មានមិនពិតទាក់ទងនឹង វ៉ាក់សាំង កូវីដ១៩។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមានបានលើកឡើងថា បញ្ហាសំខាន់គឺការអនុវត្តវិធានការមិនសម ស្រប។ YouTube និង Facebook មានភាពអសកម្ម ឬអសមត្ថភាពក្នុងការទប់ស្កាត់ព័ត៌មានខុសៗ ទាំងនោះ បើបោះបីជាមើលពីសម្បកក្រៅទៅឃើញថា YouTube និង Facebook បានព្យាយាមទប់ ស្កាត់ក្ដីប៉ុន្តែទង្វើរបស់ក្រុមហ៊ុនយក្សទាំងពីរនេះបានធ្វើឱ្យសេតវិមានមិនសប្បាយចិត្តទាល់តែសោះ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា YouTube និង Facebook គឺជាចៅក្រម គណ:កម្មការ វិនិច្ឆ័យ និងជាអ្នកប្រហារជីវិត ទាក់ងទង ទៅនឹងព័ត៌មានខុសៗដែលកំពុងកើតមានឡើងនៅលើ បណ្ដាញសង្គមរបស់ពួកគេ ការទប់ស្កាត់មិនបានល្អរបស់ពួកគេអាចនឹងធ្វើឱ្យ មាន មនុស្សស្លាប់ បាន។ សេតវិមានធ្លាប់បាន ស្នើឱ្យ Google និង Twitter ទប់ស្កាត់ឱ្យបានល្អ និងមានប្រសិទ្ធភាព ទៅលើការចែកចាយព័ត៌មានខុស អំពីវ៉ាក់សាំង កូវីដ១៩ កាលពីខែកុម្ភ: ដោយក្នុងនោះសេតវិមាន សង្កេតឃើញថា Twitter ហាក់អនុវត្តមានល្អជាងគេ។
សូមជម្រាបផងដែរថា កាលពីថ្មីៗនេះ Facebook បានច្រានចោលការរិះគន់របស់លោក Joe Biden ថា Facebook «កំពុងតែសម្លាប់ » មនុស្សតាមរយ:ការផ្សាយព័ត៌មានខុសអំពីវ៉ាក់សាំង កូវីដ១៩ និងបានវាយបកទៅកាន់លោក Joe Biden វិញថា រដ្ឋាភិបាលអាមេរិក បរាជ័យក្នុងការ សម្រេច គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន តែបែរជាមកបន្ទោស Facebook ទៅវិញ៕