អ្នកភូមិត្រូវបានជម្លៀសចេញពីស្ពានបណ្តោះអាសន្នកាលពីថ្ងៃសុក្រទី២៣កក្កដា ក្រោយទឹកជំនន់បានពន្លិចតំបន់ភាគកណ្តាលនៃប្រទេសចិន បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្របានឆក់យកជីវិតមនុស្សយ៉ាងតិច ៣៣ នាក់ខណៈព្យុះទីហ្វុងដែលកំពុងបោះពួយជិតដល់ គំរាមបង្អុលភ្លៀងច្រើនថែមទៀតលើតំបន់រងគ្រោះ។
មនុស្សរាប់លាននាក់បានរងផលប៉ះពាល់ពីទឹកជំនន់នៅក្នុងខេត្តហឺណាន ដោយបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់គ្មានចំណីអាហារឬទឹកស្អាត ផ្លូវថ្នល់នានាត្រូវជន់លិចខណៈទឹកទន្លេហៀរដល់លើច្រាំងនិងតំបន់ខ្លះមានភក់ក្រាស់ត្រឹមកជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា បន្ថែមលើការលំបាកនេះ ព្យុះទីហ្វុនអ៊ីនហ្វាត្រូវបានព្យាករណ៍ថានឹងនាំមកនូវភ្លៀងខ្លាំងជាបន្តនៅផ្នែកខ្លះនៃខេត្តហឺណាននៅប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីគេរំពឹងមានការបាក់ដីនៅតាមបណ្តោយឆ្នេរខាងកើតនៃប្រទេសចិន។
នៅក្នុងទីក្រុងចេងចូវដែលរងគ្រោះខ្លាំងជាងគេបំផុត ក្រុមពន្លត់អគ្គីភ័យនៅថ្ងៃសុក្រនេះកំពុងបន្តបូមទឹកភក់ពីផ្លូវរូងក្រោមដី រួមទាំងផ្លូវរថភ្លើងក្រោមដីទីដែលមនុស្សជាង១០នាក់បានលង់ទឹកស្លាប់នៅក្នុងរថភ្លើងកាលពីដើមសប្តាហ៍នេះនៅពេលបរិមាណទឹកភ្លៀងពេញមួយឆ្នាំបានបង្អុលសរុបតែបីថ្ងៃ៕