ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាភាព នៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក។
ក្នុងសេចក្ដីសម្រេចដែលទទួលបានបែងចែកដូចខាងក្រោម៖
*ទី១៖ លេខាធិការដ្ឋាន មានលោក យឹម គន្ធី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធាន
*ទី២៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តមិនជាប់ព្រំដែន (ភ្នំពេញ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, សៀមរាប, កំពង់ធំ និងព្រះសីហនុ) មានលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន
*ទី៣៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ និងកោះកុង) មាននាយឧត្តមសេនីយ៍ ហ៊ូសា គុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ជាប្រធាន
*ទី៤៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ (កំពត, កែប, តាកែវ, កណ្ដាល, ព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី, រតនគិរី និងស្ទឹងត្រែង) មានលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន
*ទី៥៖ ក្រុមការងារបច្ចេកទេស និងប្រឹក្សាយោបល់ មានលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយក បច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ជាប្រធាន។
សេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅខាងក្រោម ៖