ប្រទេសវៀតណាមរកឃើញអ្នកស្លាប់ថ្មីៗដោយសារជំងឺកូវីដ១៩ រហូតដល់ចំនួន៨០នាក់

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាមបានប្រកាសឲ្យដឹងថា មានអ្នកស្លាប់ ថ្មីដោយសារជំងឺកូវីដ១៩ រហូតដល់ ៨០នាក់នៅក្នុងទីក្រុងហូជីមិញ និងខេត្តចំនួន ៥ ផ្សេងទៀត។

ក្នុងចំណោមអ្នកស្លាប់ថ្មីទាំង ៨០នាក់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯង៧០នាក់។ ក្រៅពីនោះនៅតាមខេត្តចំនួន៥ផ្សេងទៀត។ ចំនួនអ្នកស្លាប់ថ្មីនេះត្រូវបានកត់ត្រា នៅចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែកក្កដា ដែលបង្កើនចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសវៀតណាមដល់៣៣៤នាក់។

សរុបមក គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេស កើនដល់ ៥៨,០២៥នាក់ ក្នុងនោះស្លាប់៣៣៤នាក់ និងជាសះស្បើយចំនួន ១១,០៤៧នាក់៕