គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.១៩លាននាក់ ស្លាប់ជាង ១១.៩ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer គឺ
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,១៩៥,៦៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ ចំនួន ១១៩,០៦៣នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៩១១,៧៣៣នាក់ (ស្លាប់ ៧៤,៩២០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៥១៣,៣៩៦នាក់ (ស្លាប់ ២៦,៧៨៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩២៧,៧៣៣នាក់ (ស្លាប់ ៧,១៤៨នាក់)

* ថៃ ឆ្លងចំនួន ៤១៥,១៧០នាក់ (ស្លាប់ ៣,៤២២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៣៤,៧១០នាក់ (ស្លាប់ ៥,២៨១នាក់)

* កម្ពុជា ឆ្លងចំនួន ៦៧,៩៧១នាក់ (ស្លាប់ ១,១២៨នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៣,២៤៥នាក់ (ស្លាប់ ៣៦នាក់)

* វៀតណាម ឆ្លងចំនួន ៥៨,០២៥នាក់ (ស្លាប់ ៣៣៤នាក់)

* ទ្បាវ ឆ្លងចំនួន ៣,៤២៦នាក់ (ស្លាប់ ៥នាក់)

* ព្រុយណេ ឆ្លងចំនួន ២៨៣នាក់ (ស្លាប់ ៣នាក់)៕