គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.៩៤លាននាក់ និងស្លាប់ជាង ១១.៣ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer គឺបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19 )នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៩៤៧,១៩១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១៣,៥៥៦នាក់ ផងដែរ។

ប្ករទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមាន ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៧៨០,៨០៣នាក់ (ស្លាប់ ៧១,៣៩៧នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៩៦,៣២៨នាក់ (ស្លាប់ ២៦,៤៧៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៩៣,៣២៣នាក់ (ស្លាប់ ៦,៧២៨នាក់)

* ថៃ ឆ្លងចំនួន ៣៨១,៩០៧នាក់ (ស្លាប់ ៣,០៩៩នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២១៨,៧៣៩នាក់ (ស្លាប់ ៤,៥៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៦៥,៥០០នាក់ (ស្លាប់ ១,០៥២នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៩៣៦នាក់ (ស្លាប់ ៣៦នាក់)

* វៀតណាម ឆ្លងចំនួន ៤៤,១៨៦នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ៣,១៨៧នាក់ (ស្លាប់ ៤នាក់)

* ព្រុយណេ ឆ្លងចំនួន ២៨២នាក់ (ស្លាប់ ៣នាក់)៕