ប្រទេសម៉ាឡេស៊ីអនុម័តវ៉ាក់សាំងចិន Sinopharm សម្រាប់ប្រើក្នុងគ្រាអាសន្ន

ក្រសួងសុខាភិបាលរបស់ម៉ាឡេស៊ីបាននិយាយនៅថ្ងៃសុក្រទី ១៦ ខែកក្កដានេះថាខ្លួនបានផ្តល់ការយល់ព្រមមានលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នដល់វ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន Sinopharm របស់ចិន។

អគ្គនាយកសុខាភិបាលលោក នួ ហ៊ីសាម អាប់ឌុលឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Sinopharmនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនឱសថ Duopharma។

មុននេះ ក្រុមហ៊ុន Duopharma បានប្រកាសពីកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ដល់រដ្ឋាភិបាលម៉ាឡេស៊ីនូវវ៉ាក់សាំង Sputnik V ផលិតនៅរុស្ស៊ីចំនួន ៦,៤ លានដូស។

លោកវេជ្ជបណ្ឌិតហ៊ីសាមនិយាយថា អាជ្ញាធរក៏បានផ្តល់ការយល់ព្រមមានលក្ខខណ្ឌដល់វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថអាម៉េរិក Johnson & Johnsonនិងផលិតនៅក្នុងប្រទេសបែលហ្ស៊ិកផងដែរ។

មុននេះ ម៉ាឡេស៊ីបានអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ Janssen ដែលត្រូវបានផ្តល់ភ្លើងខៀវសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នដោយអង្គការសុខភាពពិភពលោក៕