រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងបង្ហាញ អត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១២៤នាក់បន្ថែមទៀត ដែលទើបរកឃើញនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីករណីជាសះស្បើយអ្នកជំងឺចំនួន ២៦១ នាក់ និងស្លាប់៤នាក់ផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺ កូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមាន អាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅខាងក្រោម ៖