អគ្គលេខាធិការដ្ឋានសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី រួមគ្នាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ដល់មន្ត្រីសភា

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌល សភាអាស៊ី (PCAsia) បានអញ្ជើញ ចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គ លេខាធិការដ្ឋាន ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយមជ្ឈ មណ្ឌលសភាអាស៊ី តាមប្រព័ន្ធនិម្មិត (online)។

ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើត ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ជាផ្លូវការ ក្នុងភាពជាដៃគូ រវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ីដើម្បីរួមគ្នា រៀបចំ កម្មវិធីបណ្តុះបណ្តាល ក្នុងការពង្រឹង សមត្ថភាព ដល់មន្ត្រីនៃអគ្គលេខា ធិការដ្ឋាន សភាទាំងពីរ លើជំនាញចាំបាច់ ដែលជាតម្រូវការរបស់សភា ជាអាទិ៍ ជំនាញស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើភណ្ឌការទូត សភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេស ក្នុងការតាក់តែង សេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ការងារ របស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភា ផ្សេងទៀត ព្រមទាំងសហការគាំទ្រ ដល់ការរៀបចំវេទិកា និងសិក្ខាសាលាលើប្រធាន បទសំខាន់ៗ ជាតម្រូវការរបស់ សភា។

ឯកឧត្តម អ៊ុំ សារឹទ្ធ បានសម្តែងនូវការអបអរសាទរ ដល់មជ្ឈមណ្ឌលសភាអាស៊ី ដែលបានវិវឌ្ឍខ្លួន ពីវិទ្យាស្ថានសភាកម្ពុជា មកជាមជ្ឈមណ្ឌលសភាអាស៊ី ដែលមិនត្រឹមតែពង្រីក នូវវិសាលភាពការងារ របស់ខ្លួនជួយដល់សភាកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកខ្លួន ក្លាយជាមជ្ឈមណ្ឌលសភាតំបន់មួយដែលមានការ ទទួលស្គាល់ ពីសំណាក់អង្គការអន្តរសភាតំបន់ រួមមាន AIPA និងដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះវិភាគទានដ៏ថ្លៃថ្លា ជាបន្តបន្ទាប់របស់ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរ ជាតិ ស៊ុយអែត (SIDA) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិ បត្តិការស្វីស (SDC) ដែលតែងសកម្មចូលរួម ជួយអភិវឌ្ឍសមត្ថភាពសភាកម្ពុជា។

ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថាៈ ពិធីចុះហត្ថលេខា នាថ្ងៃនេះ ពិតជាមានសារសំខាន់ និងបើកទំព័រមួយថ្មី ដល់ការចាប់ផ្តើមនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការ ជាផ្លូវការថ្មី រវាងមជ្ឈមណ្ឌល សភាអាស៊ី និងស្ថាប័នសភាទាំងពីរ ដោយផ្តោតទៅលើ ការកសាងសមត្ថភាព ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ដល់មន្ត្រី របស់ស្ថាប័នសភាទាំងពីរ ដើម្បីចូលរួមចំណែក ជាមួយសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងការសម្រេចគោលដៅ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០។

ជាការពិតណាស់ នៅក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការថ្មីនេះ ស្ថាប័នទាំង ៣ នឹងសហការគ្នា បង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ ដល់មន្ត្រីរបស់ស្ថាប័នសភា ទាំង២ ពាក់ព័ន្ធនឹង វិស័យស្រាវ ជ្រាវនានា រួមមាន ជំនាញស្រាវជ្រាវសភា គ្រូបង្គោល ជំនាញវិភាគសារពើពន្ធ ការទូតសភា ការប្រា ស្រ័យឆ្លើយឆ្លង សភា បច្ចេកទេស ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងជំនាញថ្មីៗពាក់ព័ន្ធនឹងកិច្ច ការសភា ផ្សេងៗទៀត ព្រមទាំងសហការគាំទ្រ ដល់ការៀបចំវេទិកាសាធារណៈ តាមភូមិភាគ និងមណ្ឌលតំណាងរាស្ត្រ រួមទាំងសិក្ខាសាលា លើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការសភា និងទំនាក់ទំនងអន្តរជាតិ។

តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានាថ្ងៃនេះ លោកជឿជាក់ថា កិច្ចសហការ និងភាពជាដៃគូ រវាងអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា -រដ្ឋសភា និងមជ្ឈមណ្ឌលសភាអាស៊ី នឹងបង្កើតបាននូវ សក្តានុពលថ្មីមួយតាមរយៈ ការផ្លាស់ប្តូរនូវបទពិសោធន៍ លើការគ្រប់គ្រង និងការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញ សន្និសីទ សិក្ខាសាលា ព្រឹត្តិការណ៍នានារួមគ្នា និងការចែករំលែក ឯកសារ លទ្ធផលបានមកពីការស្រាវជ្រាវ ពាក់ព័ន្ធនឹងកិច្ចការសភា និងការទូតសភា ជាពិសេស ក្នុងការចូលរួមចំណែក ដល់ការលើកកម្ពស់ ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន សភាទាំងពីរ។

ទន្ទឹមនឹងនេះកម្រិតសហ ប្រតិបត្តិការ អន្តរសភាក្នុងតំបន់ និងក្រៅតំបន់ ត្រូវបានបង្កើន គុណភាពនិងសក្តា នុពលថ្មី ពុំមែនត្រឹមតែសហប្រតិបត្តិការ រវាងខាងជើង និងខាងត្បូងប៉ុណ្ណោះទេ តែជាសហប្រតិបត្តិការត្បូង-ត្បូងផងដែរ ។

យើងខ្ញុំសូមសម្តែងការដឹងគុណបំផុត ចំពោះ ប្រទេសជាមិត្ត និងដៃគូជិតឆ្ងាយ ដែលបាននិងកំពុងរួមចំណែកដល់បុព្វហេតុ ដ៏ឧត្តុង្គឧត្តមនេះ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា៖អនុស្សរណៈ នៃការយោគយល់គ្នានេះមានសារសំខាន់ណាស់ក្នុងការបង្កើតក្របបខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការក្នុងភាពជាដៃគូអភិវឌ្ឈរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីសភាកម្ពុជា លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភាកម្ពុជា ជាអាទិ៍ជំនាញ ស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើពន្ធ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភា ផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិការ និងសិក្ខាសាលា លើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា។

អគ្គលេខាធិការដ្ឋានរដ្ឋសភា សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន រដ្ឋសភា បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌសភាអាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព ជំនាញរបស់មន្ត្រី អគ្គលេខាធិការដ្ឋានសភា និងសម្រាប់ការ អនុវត្តសកម្មភាពនានាក្នុងការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភា ក្នុងតំបន់ និងសភានានា ដើម្បីបំរើសេវាជូនគណៈកម្មការនានា និងសមាជិក សមាជិការដ្ឋសភា ពិសេសបំរើសេវាផ្សេងៗជូនរដ្ឋសភាក្នុងការអនុវត្តមុខងារទាំងបី ។

ឱកាសនោះ លោក គឹម យាត ដារ៉ារិទ្ធ បានបង្ហាញនូវការតាំងចិត្តរបស់មជ្ឈមណ្ឌល សភាអាស៊ី ក្នុងការចូលរួមជួយគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស របស់សភាកម្ពុជា និងបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះសភាកម្ពុជា ដែលបានជួយគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយសភាអាស៊ី។

ជោគជ័យ និងសមិទ្ធផល របស់វិទ្យាស្ថានសភាកម្ពុជា ដែលសម្រេចបានកន្លងមក ក៏ដូចជា ការវិវត្តរបស់ វិទ្យាស្ថានពី អង្គការកម្រិតជាតិ ទៅជាអង្គការកម្រិតតំបន់ដោយសារមានការជួយ គាំទ្រ ពីសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា ព្រមទាំងពីសំណាក់សភា ជាសមាជិកអន្តរសភាអាស៊ាន (AIPA) ក៏ដូចជា ការគាំទ្របន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍៕