ចុងបញ្ចប់នៃការធ្វើចត្តាឡីស័ក នាយករដ្ឋមន្ត្រីថៃអត់ឆ្លងកូវីដ១៩ទេ នៅពេលថៃថ្ងៃនេះឆ្លងជាង៩ពាន់នាក់ទៀត

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានវិលមកធ្វើការវិញនៅថ្ងៃសុក្រទី១៦កក្កដា ក្រោយការធ្វើតេស្តិ៍លើកទី៣បង្ហាញថាលោកអវិជ្ជមានកូវីដ១៩។

លោកប្រាយុទ្ធបានដាក់ខ្លួននៅដាច់ដោយឡែកពីគេក្រោយប៉ះពាល់អ្នកកើតកូវីដម្នាក់ក្នុងពេលចុះទៅបើកពិធីទទួលអ្នកទេសចរបរទេសដំបូងដែលចូលមកទស្សនាកោះភូកេត កាលពីថ្ងៃ១កក្កដា។

នៅថ្ងៃសុក្រនេះ ថៃបានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩ចំនួន៦៧នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៩.៦៩២នាក់នៅ២៤ម៉ោងកន្លងទៅ។មន្ត្រីថៃបានអោយយដឹងថា ក្នុងចំណោមអ្នកឆ្លងជិត១ម៉ឺននាក់នេះ ៦១៥នាក់ជាអ្នកទោសក្នុងពន្ធនាគារ និង៩.០៧៧នាក់ជាប្រជាជនទូទៅ៕