ក្រោយការខិតខំជួយសង្គ្រោះដ៏វីវក់អស់មួយថ្ងៃនិងការបញ្ជាអោយជម្លៀសមនុស្សចេញពីទីប្រជុំជន២ដែលជន់លិចភ្លាមៗបង្កឡើងដោយព្យុះកំណាច អាជ្ញាធរអាឡឺម៉ង់បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច១.៣០០នាក់មិនអាចទាក់ទងបានឬបាត់ខ្លួន និង៥៨នាក់បានស្លាប់នៅក្នុងរដ្ឋភាគខាងលិចចំនួន២។
ដោយការទាក់ទងត្រូវបានកាត់ផ្តាច់ធ្ងន់ធ្ងរ អាជ្ញាធរសង្ឃឹមថា អ្នកបាត់ខ្លួនមានសុវត្ថិភាព។ព្យុះភ្លៀងមិនត្រឹមតែវាយប្រហារអាឡឺម៉ងទេ នៅបែលហ្សិចមនុស្សយ៉ាងតិច១១ក៏ត្រូវបានរាយការណ៍ថាស្លាប់ដោយទឹកជំនន់ ។
អ្នករស់នៅក្នុងទីប្រជុំជន លីជត្រូវបានជម្លៀសនៅពេលទន្លេម្ញូសដែលឡើងពេញហៀរច្រាំង។ព្យុះនិងទឹកជំនន់ក៏កើតមាននៅស្វីស ហូឡង់ និងលុចហ្សំបួរ នៅពេលប្រព័ន្ធអាកាសធាតុគំរាមទម្លាក់ទឹកភ្លៀងច្រើនទៀតលើតំបន់ដែលជោគជាំស្រាប់នៅថ្ងៃសុក្រនេះ៕