ម៉ាឡេស៊ីបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន ១៣.២១៥ នាក់កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ កក្កដា ដែលជាកំណត់ត្រាអ្នកឆ្លងខ្ពស់បំផុតមួយសម្រាប់ថ្ងៃទីបីជាប់ៗគ្នា។
នេះគឺជាឯតទគ្គកម្មលើកទី ៥ របស់ប្រទេសក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ ហើយនេះជាលើកទីមួយដែលម៉ាឡេស៊ីចុះបញ្ជីករណីឆ្លងជាង ១៣.០០០ នាក់ក្នុងមួយថ្ងៃ។
ជាថ្មីម្តងទៀត តំបន់ជ្រលងក្លាងមានចំណែកជាងពាក់កណ្តាលនៃករណីឆ្លងទាំងនោះ ដោយរដ្ឋសេឡានហ្គ័រមានអ្នកឆ្លង ៦.១២០ នាក់ និងទីក្រុងគូឡាឡាំពួមាន ១.៤៩៩ នាក់។
រដ្ឋជិតខាង ណេហ្គេរី សេមប៊ីបាន់ រាយការណ៍ករណីឆ្លង ១.៦០៣ នាក់។រដ្ឋចូហ័ររាយការណ៍ករណីឆ្លង ៥៩៩ នាក់ខណៈរដ្ឋប៉េណាំងមានអ្នកឆ្លង ៥០៩ នាក់។
អគ្គនាយកសុខាភិបាលលោក នួ ហ៊ីសាម អាប់ឌុលឡា និយាយថា ៦០,៩ ភាគរយនៃករណីថ្មីទាំងនេះគឺគ្មានរោគសញ្ញា ខណៈ ៣៥,១ ភាគរយមានរោគសញ្ញាស្រាល។
អ្នកដែលមានមេរោគសួត អ្នកដែលមានបញ្ហាសួតត្រូវការអុកស៊ីសែន និង អ្នកដែលត្រូវការដកដង្ហើមតាមខ្យល់អុកស៊ីសែន មានចំនួន ៥៣១ នាក់។កាលពីថ្ងៃព្រហស្បតិ៍ក៏មានអ្នកស្លាប់ចំនួន ១១០ នាក់ទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ៦.៦១៣ នាក់៕