គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.៨៥លាននាក់ ស្លាប់ជាង ១១.២ម៉ឺននាក់

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer បញ្ជាក់អោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៨៥៤,៦៩៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ ចំនួន ១១២,៦៧២នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួន អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៧២៦,៨០៣នាក់ (ស្លាប់ ៧០,១៩២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៩០,៦៦៥នាក់ (ស្លាប់ ២៦,៣១៤នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៨០,៧៨២នាក់ (ស្លាប់ ៦,៦១៣នាក់)

* ថៃ ឆ្លងចំនួន ៣៧២,២១៥នាក់ (ស្លាប់ ៣,៩៣២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២១២,៥៤៥នាក់ (ស្លាប់ ៤,៣៤៦នាក់)

* កម្ពុជា ឆ្លងចំនួន ៦៤,៦១១នាក់ (ស្លាប់ ១,០២៥នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៨៥២នាក់ (ស្លាប់ ៣៦នាក់)

* វៀតណាម ឆ្លងចំនួន ៤០,៨៥០នាក់ (ស្លាប់ ២០៧នាក់)

* ទ្បាវ ឆ្លងចំនួន ៣,០៩២នាក់ (ស្លាប់ ៤នាក់)

* ព្រុយណេ ឆ្លងចំនួន ២៨២នាក់ (ស្លាប់ ៣នាក់)៕