កងទ័ពអាមេរិកបានបាញ់ទម្លាក់ «ដ្រូនបំពាក់គ្រាប់បែក» ដែលហោះពីលើស្ថានទូតខ្លួននៅអ៉ីរ៉ាក់

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ គឺបានអោយដឹងថា កងទ័ពអាមេរិកបានធ្វើការបាញ់ទម្លាក់ យន្តហោះដ្រូនមួយគ្រឿងបំពាក់ដោយ គ្រាប់បែក ដែលបានហោះហើរពីលើស្ថានទូតអាមេរិក នៅក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុងបាកដាដ)។

ប្រព័ន្ធការពារដែនអាកាស បានបាញ់់រ៉ុក្កែតជាច្រើន គ្រាប់ទៅលើអាកាស នៅក្នុងទីក្រុងបាកដាដ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយក្រោយ មកយន្តហោះដ្រូនបំពាក់ដោយគ្រឿងផ្ទុះ មួយគ្រឿងត្រូវបានបាញ់កម្ទេចជាស្ថាពរ។

មូលដ្ឋានដែលឧស្សាហ៍រងការវាយប្រហារជាងគេនោះមានដូចជា ស្ថានទូតអាមេរិក ប្រចាំទីក្រុង បាកដាដ, មូលដ្ឋានទ័ពជាប់ព្រលានយន្តហោះអាប៊ីល (Arbil) និងរដ្ឋធានីនៃតំបន់ដែលក្រុមឃើដ គ្រប់គ្រងជាដើម។

សូមជម្រាបថា គិតតែក្នុងកំលុងឆ្នាំ២០២១នេះប៉ុណ្ណោះ ការប៉ុនប៉ងវាយប្រហារសរុប ៤៧លើក ហើយបានកើតមានឡើង ទៅលើមូលដ្ឋាននានានៃសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយ០៦ លើកក្នុងចំណោមនោះ គឺជាការប៉ុនប៉ងវាយប្រហារដោយប្រើ យន្តហោះដ្រូនបំពាក់គ្រឿងផ្ទុះ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានកងទ័ពសរុប ២,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែក មួយនៃក្រុមចំរុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS៕