គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.១៣លាននាក់ ស្លាប់ជាង ៩.៨៥ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយ បានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នក ឆ្លងជំងឺ COVID-19 នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,១៣៩,៦៣៥នាក់ ហើយ ក្នុងនោះមានអ្នកស្លាប់ ចំនួន ៩៨,៥២៣នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៣១៣,៨២៩នាក់ (ស្លាប់ ៦១,១៤០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៤១,៧៤៦នាក់ (ស្លាប់ ២៥,១៩២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៨៥,០៣៩នាក់ (ស្លាប់ ៥,៥៧៤នាក់)

* ថៃ ឆ្លងចំនួន ២៨៩,២៣៣នាក់ (ស្លាប់ ២,២៧៦នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦៨,៣៧៤នាក់ (ស្លាប់ ៣,៤៦១នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៦៣០នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៥៥,១៨៧នាក់ (ស្លាប់ ៧៤៨នាក់)

* វៀតណាម ឆ្លងចំនួន ២១,០៣៥នាក់ (ស្លាប់ ៩០នាក់)

* ទ្បាវ ឆ្លងចំនួន ២,៣០០នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦២នាក់ (ស្លាប់ ៣នាក់)៕