អាជ្ញាធរសុខាភិបាលថៃកាលពីថ្ងៃចន្ទទី៥កក្កដា បានិយាយថាអ្នកជំងឺកូវីដ១៩ចំនួន៥០នាក់បានស្លាប់និងមនុស្ស៦.១៦៦នាក់បានឆ្លងជំងឺនេះនៅ២៤ម៉ោងកន្លងទៅ។ចំនួននេះធ្វើអោយថៃមានអ្នកជំងឺកូវីដ១៩ស្លាប់សរុប២.២៧៦នាក់ និងឆ្លងសរុបតាំងពីឆ្នាំមុនមកឡើងដល់ ២៨៩.២៣៣នាក់។
កាលពីថ្ងៃអាទិត្យមនុស្ស៤៤នាក់បានស្លាប់និង៥.៩១៦នាក់ឆ្លងកូវីដ១៩នៅទូទាំងប្រទេសថៃ។
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលរងការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការរកបានវ៉ាក់សាំងកូវីដ១៩មកចាក់អោយប្រជាជន ដែលនាំអោយមានមានពន្យារពេលចាក់វ៉ាក់សាំងតាមកាលកំណត់៕