លោកស៊ី ជីនភីងបាននិយាយថា ចិនឈានដល់ឋានៈវណ្ណៈកណ្តាលនិងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិនរឹងមាំនិងទំនើបមួយ

ប្រធានាធិបតីចិនលោកស៊ី ជីនភីង កាលពីថ្ងៃព្រហស្បតិ៍ទី០១កក្កដាបានប្រកាសចេញពីវេទិកាថា ចិនបានឈានដល់ឋានៈវណ្ណៈកណ្តាលដោយសារផលិតផលសរុបក្នុងស្រុក(ផ.ស.ស)ក្នុងមនុស្សម្នាក់ៗបានកើនឡើងទ្វេធៀបនឹងផ.ស.សកាលពីមួយទសវត្សរ៍មុន និងកំពុងធ្វើដំណើរទៅសំរេចគោលដៅទី២របស់ខ្លួនក្នុងការស្ថាបនាប្រទេសសង្គមនិយមទំនើបនិងខ្លាំងក្លាមួយនៅយ៉ាងយូរត្រឹមឆ្នាំ២០២៩។

ការកំណត់គោលដៅភ្លោះនេះ ជា”គោលដៅប្រចាំសតវត្សរ៍”ពីររបស់គណបក្សកុំម្មុយនីស្តចិន ទី១ គឺសំរេចអោយបានពេលគណបក្សឈានដល់អាយុ១០០ឆ្នាំ និងទី២ នៅខួប១០០ឆ្នាំនៃការបង្កើតសារធារណរដ្ឋប្រជាមានិតចិន។លោកស៊ី ដែលពាក់អាវពណ៌ប្រផេះបែបលោកម៉ៅ សេទុង បានឈរនៅលើវេទិកាក្នុងទីលានធៀន អានមេន ថ្លែងទៅកាន់ប្រជាជាតិនៅពេលសមាជិកបក្សរាប់ពាន់នាក់ អ្នកការទូត និងភ្ញៀវដទៃទៀតបានជួបជុំគ្នានៅក្នុងរដ្ឋធានីប៉េកាំងដើម្បីអបអរខួប១០០ឆ្នាំរបស់បក្សកុំម្មុយនីស្តចិន។

លោកបានធ្វើការគោរពចំពោះមាតាស្ថាបនិកនិងមេដឹកនាំបដិវត្តន៍របស់គណបក្ស ដូចជាលោកម៉ៅ សេទុង និង ជូ អេឡាយ និងក៏បានទទួលស្គាល់ការចូលរួមចំណែករបស់អ្នកដឹកនាំមុនៗ ដូចជាលោកតេង ស៊ាវភីង ,ជាំង ហ្សេមិន និងហ៊ូ ជីនតាវ។

លោកក៏បានអំពាវនាវអោយប្រទេសចិនបន្តដើរតាមក្រុមដឹកនាំបក្សដើម្បីសំរេច”យុវកម្មជាតិ”។ក្នុងការដំឡើងសម្លេង លោកប្រធានាធិបតីស៊ី បាននិយាយថាចិនប្រឆាំងអនុត្តរភាពហើយនឹងគ្មានថ្ងៃអនុញ្ញាតអោយ”កម្លាំងបរទេស”ត្រួតត្រាប្រទេសចិនឡើយ៕