ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃមានអ្នកស្លាប់ដោយកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតនៅថ្ងៃនេះ គឺ៥៧នាក់ និងមនុស្ស៥.៥៣៣នាក់ទៀតបានឆ្លងកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ។
ចាប់តាំងពីថ្ងៃ១មេសា ពេលកូវីដ១៩រលកទី៣វាយប្រហារថៃមក មានមនុស្ស២៣៥.៩៧១នាក់បានឆ្លងជំងឺនេះ ដែលធ្វើអោយថៃមានអ្នកឆ្លងកូវីដ១៩សរុប២៥៤.៨៣៤នាក់ តែ២១០.៧០២នាក់បានជានិង២.០៨០នាក់ស្លាប់។ការស្លាប់៥៧នាក់នេះ កំណត់ចំនួនស្លាប់ខ្ពស់បំផុតជាថ្មី បន្ទាប់ពីអ្នកជំងឺកូវីដចំនួន៥៣នាក់បានស្លាប់កាលពីថ្ងៃពុធ៕