គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៨៩លាននាក់ ស្លាប់ជាង ៩.៤៤ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer បានចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នក ឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៨៩១,៥៩៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៤,៤០៥នាក់ផងដែរ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១៧៨,២៧២នាក់ (ស្លាប់ ៥៨,៤៩១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤១២,៥៥៩នាក់ (ស្លាប់ ២៤,៦៦២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៥១,៩៧៩នាក់ (ស្លាប់ ៥,១៧០នាក់)

* ថៃ ឆ្លងចំនួន ២៥៩,៣០១នាក់ (ស្លាប់ ២,០២៣នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៧,២៧៧នាក់ (ស្លាប់ ៣,៣៣៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៥៧៩នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៥០,៣៨៥នាក់ (ស្លាប់ ៦០២នាក់)

* វៀតណាម ឆ្លងចំនួន ១៦,៨៦៣នាក់ (ស្លាប់ ៨១នាក់)

* ទ្បាវ ឆ្លងចំនួន ២,១២១នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦០នាក់ (ស្លាប់ ៣នាក់)៕