ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងទៅដល់ទីក្រុង Tokyo នៅថ្ងៃទី៨ ខែកក្កដា

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះគឺប្រធានគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងធ្វើដំណើរទៅដល់ទីក្រុង Tokyo ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែកក្កដាខាងមុខ, ជាង២សប្តាហ៍ មុនពេលពិធីបើកព្រឹត្តិការណ៍កីឡា Tokyo Olympics ។

IOC បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា លោក Bach នឹងធ្វើដំណើរទៅកាន់ទីក្រុង Tokyo ជាមួយនឹងការចាក់វ៉ាក់សាំង២លើករួចជាស្រេច និងគោរពតាមការណែនាំ ដើម្បីធានាថា ព្រឹត្តិការណ៍ នឹងធ្វើឡើងប្រកបដោយសុវត្ថិភាព និងសន្តិសុខ។

IOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅពេលការមកដល់របស់លោក, ប្រធាន IOC នឹងធ្វើការតែពីចម្ងាយប៉ុណ្ណោះ»។

សេចក្តីថ្លែងការណ៍បន្ថែមថា «កម្មវិធីផ្លូវការរបស់លោកដោយផ្ទាល់ និងការជួបប្រជុំដាច់ស្រយាល ជាមួយគណៈប្រតិភូដែលបានមកដល់, កូនភាគហ៊ុននៃព្រឹត្តិការណ៍ និងគណៈកម្មាធិការរៀបចំ Tokyo 2020 នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកក្កដា។

គោលដៅដែលលោកត្រូវទៅ ត្រូវបានចុះបញ្ជីជាមុន ហើយសកម្មភាពរបស់លោក នឹងត្រូវអនុវត្តតាមវិធានការតឹងរឹង ដែលបាន កំណត់»។លោក Bach ក៏នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ទីក្រុង Hiroshima ផងដែរ នៅថ្ងៃ ទី១៦ ខែកក្កដា ដើម្បីកំណត់ពីការចាប់ផ្តើមនៃព្រឹត្តិការណ៍ Olympic Truce៕