សន្និសីទស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិចេញផ្សាយ «របាយការណ៍វិនិយោគពិភពលោកឆ្នាំ២០២១»

សន្និសីទស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិចេញផ្សាយ «របាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២១»។ របាយការណ៍បានចែងថា ការវិនិយោគទុនផ្ទាល់នៅបរទេសដែលហូរ ទៅកាន់អាស៊ីបានកើនឡើង ៤ភាគរយ ដែលជាតំបន់តែមួយគត់ដែលទទួលបាននូវកំណើន ទំហំ វិនិយោគនេះ ស្មើនឹងជាង ពាក់កណ្តាលនៃការវិនិយោគផ្ទាល់នៅឯបរទេសសរុបនៅឆ្នាំ២០២០ អត្រាកំណើននេះសំខាន់ត្រូវបានជំរុញដោយអង្គភាពសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម។

របាយការណ៍បានបង្ហាញទៀតថា ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ចិនបានកើនឡើង ៦ភាគរយ នៅឆ្នាំ២០២០ ដែលមានទំហំឈានដល់១៤៩ពាន់លានដុល្លារ អាមេរិក ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសទទួលទុនវិនិយោគបរទេសផ្ទាល់លំដាប់ទី២ នៅលើពិភពលោក។
ប្រទេសចិនក៏ជាប្រទេសវិនិយោគធំជាងគេនៅលើ ពិភពលោកក្នុងឆ្នាំ២០២០ដែរ នៅឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីប្រទេសចិនទៅកាន់បរទេសបានមានទំហំ១៣៣ ពាន់លានដុល្លារអាមេរិកដែល ចាក់គ្រឹះមូលដ្ឋានដោយការពង្រីកជាបន្តបន្ទាប់និងការប្រមូលទិញយ៉ាងវិជ្ជមានរបស់ក្រុមហ៊ុនឆ្លងដែនចិន៕