គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៨៥លាននាក់ ស្លាប់ជាង ៩.៣៦ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer បានចេញផ្សាយអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នក ឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៨៥១,០៣៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៣,៦៧៦នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួន អ្នក ឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

នេះជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១៥៦,៤៦៥នាក់ (ស្លាប់ ៥៨,០២៤នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤០៨,០៥៨នាក់ (ស្លាប់ ២៤,៥៥៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៤៥,៧០៣នាក់ (ស្លាប់ ៥,១០៨នាក់)

* ថៃ ឆ្លងចំនួន ២៥៤,៥១៥នាក់ (ស្លាប់ ១,៩៧០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៥,៦៩៧នាក់ (ស្លាប់ ៣,៣២០នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៥៦៣នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៤៩,២៥៥នាក់ (ស្លាប់ ៥៧៥នាក់)

* វៀតណាម ឆ្លងចំនួន ១៦,៤១៣នាក់ (ស្លាប់ ៨០នាក់)

* ទ្បាវ ឆ្លងចំនួន ២,១១០នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៥៩នាក់ (ស្លាប់ ៣នាក់)៕