ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅច្រើន តាមតំបន់, សូមបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបញ្ជាក់ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល គឺពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា ជាឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន។ លក្ខណៈបែបនេះ ធ្វើឲ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុ ភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងផងដែរ៕