រដ្ឋបាលខេត្តតាកែវ បានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការឡើងវិញនូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារ និងបរិវេណជុំវិញផ្សារជ្រែ ព្រមទាំងលក់ដូរនៅតាមគេហដ្ឋានជុំវិញផ្សារនេះទាំងអស់ ដែលស្ថិតនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តទៅ។ នេះបើតាមលិខិតដែលទទួលបាននាថ្ងៃទី២៨ ខែមិថុនានេះ៕