តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន VN Express និងសារព័ត៌មាវៀតណាមផ្លូវការដ៏ ទៃទៀតជាច្រើននៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ប្រទេសវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៨១១ករណីបន្ថែមទៀត។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសុក្រនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយ ការរកឃើញករណីឆ្លងថ្មីរហូតដល់៦៦៧នាក់ ខណៈតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន៣០នាក់, ខេត្ត Bac Giang ចំនួន២២ករណី, ខេត្ត Long An ចំនួន ២២ករណី។
សរុបមក គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ចំនួន ១៥,០៤៣នាក់ ក្នុងនោះស្លាប់៧៤នាក់ និងជាសះស្បើយ ៥,៩៤៩នាក់៕