ព្រះរាជាណាចក្រថៃមានអ្នកជំងឺកូវីដ១៩ស្លាប់៤៤នាក់ទៀតនៅថ្ងៃសុក្រនេះ និង៣.៦៤៤នាក់បានឆ្លងនៅ២៤ម៉ោងកន្លងទៅ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃ។ក្នុងចំណោមអ្នកឆ្លងថ្មី មាន៣.៤៨២នាក់ជាប្រជាជនទូទៅ និង១៦២នាក់ជាអ្នកទោសក្នុងពន្ធនាគារ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃ១មេសាមក ពេលកូវីដរលកទី៣វាយប្រហារប្រទេសនេះ មានអ្នកឆ្លងសរុប២០៧.៤២៨នាក់ និង២៣៦.២៩១នាក់ចាប់តាំងពីដើមឆ្នាំមុនមក តែ១៩៣.១០៦នាក់ជាសះស្បើយនិង១.៨១៩នាក់បានស្លាប់៕