ប្រទេសឡាវ នឹងធ្វើតេស្តិ៍សាកល្បងផ្លូវរថភ្លើងឡាវ-ចិននៅខែសីហា

ប្រទេសឡាវ មានផែនការធ្វើការសាកល្បងផ្លូវដែកដែលភ្ជាប់រដ្ឋធានីវៀងចន្ទន៍របស់ខ្លួន ទៅកាន់ប្រទេសចិននៅខែសីហា នេះបើតាមការបញ្ចេញអោយដឹងពីមន្ត្រីឡាវម្នាក់។ដោយស្រង់សម្តីមន្ត្រីពាក់ព័ន្ធនឹងគំរោងនេះម្នាក់ កាសែតVientiane Timesបាននិយាយកាលពីថ្ងៃពុធថា ការធ្វើតេស្តិ៍សាកល្បងផ្លូវប្រវែង៤២០គីឡូម៉ែត្រនេះគ្រោងធ្វើនៅខែសីហា មុនការចាប់ផ្តើមសេវាផ្លូវការនៅខែធ្នូ។ផ្លូវនេះចាប់ផ្តើមពីទីក្រុងវៀងចន្ទន៍និងភ្ជាប់ទៅផ្លូវដែកចិននៅក្រុង បូតេន ក្នុងខេត្តលួង ណាមថា ជាប់ព្រំដែនចិន។រថភ្លើងដំណើរការដោយក្រុមហ៊ុនអយស្ម័យានចិន-ឡាវ ហើយនឹងរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕