អភិបាលក្រុងបានលុង ខេត្តរតនគិរី លោក ងិន ណែល ក្នុងឱកាស ដឹកនាំកម្លាំងចម្រុះ អនុវត្តវិធាន ការរបស់រដ្ឋបាលខេត្តស្តីពី ការបិទបំរាមគោចរបានចេញអនុវត្តនៅយប់ថ្ងៃទី២១ ខែមិថុនា បន្ទាប់ ពីក្រុងផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ ជាទ្រង់ទ្រាយ ធំលើកដំបូងដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង លោកក៏បានណែនាំដល់សង្កាត់ទាំង៤ ត្រូវរួម គ្នាដោះ ស្រាយ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្រោយមានករណីវិជ្ជមានជាបន្តបន្ទា ប់នៅក្នុង សង្កាត់ នីមួយៗ រហូតអាជ្ញាធរបានសម្រេចបិទខ្ទប់ និងគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ កុំឱ្យឆ្លង បន្តទៅ ទៀត។
ក្នុងប្រតិបត្តិការខាងលើនេះដែរលោក ងិន ណែល «បានណែនាំដល់ចៅសង្កាត់ទាំង៤ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានការបម្រាមគោចរណ៍ចាប់ពីម៉ោង ២០៖០០នាទីរហូតដល់ម៉ោង ៥៖០០ទៀបភ្លឺ ទើបអនុញ្ញាតឱ្យចរាចរណ៍ឡើងវិញរហូតដល់ថ្ងៃទី៤ ខែក្កដាឆ្នាំ២០២១»។
លោកអភិបាលក្រុងបានលុង បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃក្រោយ ពីមានការផ្ទុះជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ចំពោះសង្កាត់ទាំង៤ ក្នុងនោះសង្កាត់ឡាបានសៀក ដែលធ្វើតេស្ត សំណាករកឃើញ អ្នកវិជ្ជមានក្នុងសហគមន៍ច្រើនជាងគេ៕