នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៧៨នាក់ ខណៈអ្នកជំងឺ៧៦៣នាក់ជាសះ ស្បើយ។ក្នុងពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស១៨នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៤៤,១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៨,៧៦៦នាក់ និងស្លាប់ សរុបចំនួន ៤៥៩នាក់៕