រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៥ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ។
អ្នកឆ្លងថ្មីទាំង៥៥នាក់ មាននៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តកណ្ដាលចំនួន ១ដូចខាងក្រោម៖
១៖ ក្រុងព្រៃវែង ចំនួន១នាក់
២៖ ស្រុកព្រះសេ្តច ចំនួន១៩នាក់
៣៖ ស្រុកពារាំង ចំនួន១៣នាក់
៤៖ ស្រុកមេសាង ចំនួន១០នាក់
៥៖ ស្រុកបាភ្នំ ចំនួន៣នាក់
៦៖ ស្រុកស៉ីធរកណ្ដាល ចំនួន៣នាក់
៧៖ ស្រុកស្វាយអន្ទរ ចំនួន២នាក់
៨៖ ស្រុកពោធិ៍រៀង ចំនួន២នាក់
៩៖ ស្រុកពាមរក៍ ចំនួន ១នាក់
១០៖ មកពីខេត្តកណ្ដាល ចំនួន ១នាក់
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គល វិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយ ការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕