សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនជាតិឡាវ២នាក់ និងរឹបអូសថ្នាំញៀនជិត៥គីឡូក្រាម នៅខេត្តព្រះវិហារ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿង ញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០៖៣២ នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កម្លាំង របស់ប៉ុស្តិ៍កំពង់កំស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥ ព្រមទាំងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ស្រាវ ជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុច ភូមិ កំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។

ការបង្ក្រាបនេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១៖ ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ និង២៖ ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ ដោយចាប់យកបាននូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់៤គីឡូ ក្រាម ៩៨៨.៨៤ក្រាម និងទូកយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បី កសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕