តាមសេចក្តីសម្រេចដែល ទទួលបាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុម ការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។
ក្រុមការងារនេះមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាប្រធាន និង មានអនុប្រធាន២រូប ព្រមទាំងសមាជិកចំនួន១២រូបផងដែរ។
ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
*ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងាររាជរដ្ឋាភិបាលឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាព ចំណុះក្រសួង
* សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែន ការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពធន ធាន មនុស្ស
* គ្រប់គ្រងការធ្វើសមាហរណកម្មតភ្ជាប់រវាងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួង មហាផ្ទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃបណ្តាក្រសួង-ស្ថាប័ពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា
* គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារបច្ចេកទេស បច្ចេកវិទ្យាគមនា គមន៍ និងព័ត៌មាន ឱ្យសមស្របតាមស្ថានភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារ ជំនាញ និងការងារផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
* រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាដល់ការការងារ អនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធិរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
* រៀបចំរបាយការអំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ត្រីដើម្បីជូនជ្រាប ឬ និងស្នើសុំមតិដឹកនាំតាមការចាំបាច់៕
នេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ៖