រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចអំពីសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩, ឯកឧត្តម ម៉ម ប៊ុនហេង ជាប្រធាន, ឯកឧត្តម កើត រិទ្ធ អនុប្រធានអចិន្រ្តៃយ៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរ ក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

តាមសេចក្តីសម្រេចដែល ទទួលបាន បញ្ជាក់ឱ្យដឹងថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩ មានសមាសភាព២១រូប ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល អមដោយអនុប្រធាន១០រូប ដែលមាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្រ្តៃយ៍៕

នេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖