ក្រសួងចំនួន៣ បានចេញប្រកាសអន្ដរក្រសួង ស្ដីពីនីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសនឹងច្បាប់កិច្ចការពារអ្នកប្រើប្រាស់

យោងតាមប្រកាសអន្ដរក្រសួង ដែល ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ នេះ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានចេញ ប្រកាសអន្ដរក្រសួង ស្ដីពី នីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្ដីពី កិច្ចការពារអ្នក ប្រើប្រាស់។

ក្នុងប្រកាសអន្ដរក្រសួង បានបញ្ជាក់ថា ប្រកាសអន្ដរក្រសួងនេះ កំណត់អំពីនីតិវិធី និងសិទ្ធិក្នុង ការពិន័យអន្ដរការណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ដច្បាប់ ស្ដីពី កិច្ចការពារអ្នក ប្រើ ប្រាស់។

ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាពអនុវត្ត ចំពោះការពិន័យអន្ដរការណ៍ លើអំពើល្មើសដែល មានចែងក្នុង មាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់កាលបរិច្ឆេទ អនុវត្ដប្រកាស អន្ដរក្រសួង លេខ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕

ប្រកាសអន្ដរក្រសួង និងសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានការពារអ្នក ប្រើ ប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោម ៖