នៅថ្ងៃទី១៥ ខែមិថុនា ស្អែកនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោម ប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»

ក្រសួងការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោម ប្រធាន បទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។

ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់សិស្សានុសិស្ស យុវជន និងសាធារណជន រង់ចាំការផ្សាយផ្ទាល់ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ ចំណូលខ្ពស់» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក តទៅតាមរយៈ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង TVET-News។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ បាន ចេញសារាចរណ៍ ស្ដីពីការរៀបចំទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» ដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសារាចរណ៍ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើក កម្ពស់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុ សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយលអំពីសារៈសំខាន់នៃ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពល កម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារទាំង ក្នុង និងក្រៅប្រទេស៕