ក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ, អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) ដែលជាអ្នកម៉ៅការសាង សង់ ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១៖៣០នាទីថ្ងៃទី១៤ ខែមិថុនានេះតែម្ដង។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ា ដែលមានផ្ទៃដីទំហំរហូតជិត ៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជាកាស៊ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀត។
ដោយឡែក កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមាន សំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ អ្នកគ្រប់គ្រងគម្រោង បានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួន ម្ចាស់ ក្រុមហ៊ុន (KMB) តាំងពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញ ដើម្បីបើកលុយឲ្យកម្មករ ក្នុងថ្ងៃទី១៤ ខែមិថុនានេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់ គម្រោងរបស់ អ្នកឧកញ៉ាឡេងណាវ៉ាត្រា៕