កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសថៃបានជួបបញ្ហា ដោយសារតែការខ្វះវ៉ាក់សាំង

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសថៃបានជួបចលាចលបន្ទាប់ពីមន្ទីរពេទ្យរដ្ឋនិងឯកជនជាច្រើនបានប្រកាសផ្អាកការចាក់វ៉ាក់សាំងចំពេលមានការខ្វះខាតវ៉ាក់សាំងកូវីដ១៩។នៅពេលសួរអំពីការខ្វះវ៉ាក់សាំងនេះ រដ្ឋមន្ត្រីសុខាភិបានថៃបានរុញអោយទៅសួរសាលាក្រុង ដែលបានបន្ទោសរដ្ឋាភិបាលថាមិនបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ទៅវិញ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មន្ត្រីក្រសួងសុខាភិបាលបានទទួលស្គាល់ថា ថៃបានទទួលវ៉ាក់សាំងកូវីដ១៩តិចជាងការរំពឹងទុកនៅខែនេះ។ការខ្វះវ៉ាក់សាំងនេះនាំដល់ការកែសម្រួលកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ប្រទេសសំរាប់ខែកក្កដានិងកញ្ញា។

មន្ទីរពេទ្យរដ្ឋនិងឯកជនជាច្រលើននៅក្រុងបាងកកនិងតាមខេត្តខ្លះ បានពន្យារការណាត់ពេលចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ ដោយសារក្រសួងសុខាភិបាលមិនប្រគល់វ៉ាក់សាំងគ្រប់គ្រាន់។ស្របពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទនេះបានប្រកាសអ្នកជំងឺកូវីដ១៩ស្លាប់១៧នាក់បន្ថែម និងមនុស្ស៣.៣៥៥នាក់ទៀតឆ្លងកូវីដ១៩។ចំនួនថ្មីនេះធ្វើអោយថៃមានអ្នកកើតកូវីដ១៩សរុបឡើងដល់១៩៩.២៦៤នាក់ និង១.៤៦៦នាក់ស្លាប់៕