បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៤២នាក់ ខណៈអ្នកជាសះស្បើយមានចំនួន១១០៩នាក់

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៤២នាក់ ខណៈអ្នកជំងឺ១១០៩ នាក់ជាសះ ស្បើយ។ក្នុងពេលជាមួយគ្នានេះដែរក្រសួងសុខាភិបាល ក៏បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨,៩៦៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣២,៩៦៧នាក់ និងស្លាប់សរុប ចំនួន ៣៤៨នាក់៕