យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបានអោយដឹងថាវិធានការរឹតត្បិតលើការធ្វើដំណើររបស់ប្រទេសម៉ាឡេស៊ីដែលគេស្គាល់ថា MCO 3.0 នឹងត្រូវបន្ត អនុវត្តរយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៨ ខែមិថុនា។លោក Ismail Sabri Yaakob ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១១ មិថុនានេះថា ការសម្រេចអូសបន្លាយ ពេលវិធានការ MCO 3.0 ត្រូវបានធ្វើឡើង ចំពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃនៅតែបន្តរក ឃើញលើសពី ៥,០០០ករណីក្នុងមួយថ្ងៃ។
កាលពីខែឧសភាកន្លងទៅ វិធានការ MCO ត្រូវបានដាក់ចេញឲ្យអនុវត្តឡើងវិញនៅទូទាំង ប្រទេស ប្រទេសម៉ាឡេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ នៃជំងឺកូវីដ១៩។
នៅក្រោមវិធានការដែលត្រូវបានគេស្គាល់ថា MCO 3.0 នេះ គ្រប់វិស័យសេដ្ឋកិច្ចត្រូវបាន អនុញ្ញាតិ ឱ្យដំណើរការ ប៉ុន្តែរាល់ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយ និងពីរដ្ឋមួយទៅរដ្ឋមួយទៀត ក៏ដូចជា សកម្មភាពសង្គម កីឡា និងការអប់រំត្រូវបានហាមឃាត់៕