រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម រឹតបន្ដឹងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំលក្ខណៈឯកជន ក្រោយការឆ្លងជំងឺកូវីដកើនឡើង

នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការរឹតបន្ដឹងការអនុវត្ដវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិ សាស្ដ្ររាជធានីភ្នំពេញ ក្រោយការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងវិញ។

ក្នុងសេចក្ដីណែនាំដែលទទួលបានរដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋ មិនយកចិត្តទុកដាក់ ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ គឺជាហានិភ័យអាចបណ្ដាលឲ្យ មានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ដ្រមួយចំនួន ត្រូវប្រែក្លាយ ទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្ដងទៀត៕