មានករណីផ្ទុះការឆ្លងជំងឺកូវីដក្នុងរោងចក្រ Y&W នៅខណ្ឌដង្កោ ដោយក្នុងចំណោមសំណាក ជាង៩០០នាក់ បានរកឃើញកម្មករជាង២០០នាក់វិជ្ជមាន

យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រោងចក្រ Y&W អាគារA ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បាននិងកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ ដែលរកឃើញកម្មករ ២០១នាក់ ឆ្លងជំងឺនេះ។

របាយការណ៍របស់មន្ដ្រីសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃនេះក្រុមពេទ្យស្ម័គ្រចិត្តរបស់សម្តេច តេជោ (TYDA) បានចុះយកសំណាកនៅរោងចក្រខាងលើ បានចំនួន៩៤៧នាក់ ហើយរកឃើញ អ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២០១នាក់ ក្នុងនោះស្រី១៤២នាក់។

របាយការណ៍ដដែលបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានកូវីដ១៩ ទៅសម្រាលព្យា បាលចំនួន០២ទីតាំង រួមមាន ទីតាំងមណ្ឌលព្យាបាលកោះពេជ្រ និងទីតាំងមណ្ឌលព្យាបាលទួល ពង្រ។ ចំណែកអ្នកអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លួន រងចាំការ យកសំណាកលើកទី២៕