រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់បន្ថែមទៀត

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុង ក្រុង/ស្រុក ចំនួន៩។

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី បានឲ្យដឹងថា ការរកឃើញករណីវិជ្ជមាន ខាងលើនេះ រួមមាន៖ ក្រុងព្រៃវែង ចំនួន៨នាក់, ស្រុកព្រះសេ្តច ចំនួន៩នាក់, ស្រុកពារាំង ចំនួន៧ នាក់, ស្រុកស្វាយអន្ទរ ចំនួន៤នាក់, ស្រុកកំចាយមារ ចំនួន៤នាក់, ស្រុកស៊ីធរកណ្ដាល ចំនួន៤ នាក់, ស្រុកពាមជរ ចំនួន៣នាក់, ស្រុកពោធិ៍រៀង ចំនួន២នាក់, ស្រុកកញ្ចៀច ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយ ការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

មន្រ្តីសុខាភិបាល និងអាជ្ញាធរ នៅតែអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ (ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល និងរក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូល ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕