កម្មករ-កម្មការិនីរោងចក្រហ្វ័រត្រេស នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ជាង១ពាន់នាក់ បាន រត់ចេញពីកន្លែងយកសំណាក

តាមសេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។ មានករណីកម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យចុះទៅយកសំណាក។

អាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទី តាំងរោងចក្រផ្ទាល់ ដោយម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះ កម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាព អនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញ ពីក្នុងរោងច្រចេញមកក្រៅតែម្តង៕