ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក (WHO) ចុះពិនិត្យការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌចំនួន៣

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ឌឌីន និងជាប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, លោកស្រី លី អាយឡាន តំណាងអង្គ ការសុខភាពពិភពលោកប្រចាំកម្ពុជា និងតំណាង UNICEF បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់ សាំង ការពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌព្រែកព្នៅ ខណ្ឌ ជ្រោយ ចង្វារ និងខណ្ឌដូនពេញ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខណ្ឌចំនួន៣ ខាងលើនេះ នឹងចាក់វ៉ាក់ជំងឺកូវីដ ដូសទី១ នៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា និងដូសទី២ នឹង ចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដែលប្រជាពលរដ្ឋសរុប ប្រមាណជិត២០ម៉ឺននាក់ ដោយក្នុងខណ្ឌដូនពេញ ចំនួន ១០៤,៦១៦នាក់, ខណ្ឌជ្រោយចង្វារ ចំនួន ៤៩,១៥០នាក់ និងខណ្ឌព្រែកព្នៅចំនួន ៣៧,៧៧៣នាក់។ នៅខណ្ឌដូនពេញ ខណ្ឌជ្រោយ ចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង។

គួរបញ្ជាក់ថា បើគិតត្រឹមយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារ ជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៦១១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០ លាននាក់ បានចំនួន២៧.៧១%៕