ក្រសួងការងារ បានណែនាំដល់រោងចក្រសហគ្រាស ឱ្យធ្វើបច្ចុប្បន្នភាពការស្នាក់នៅរបស់កម្មករនិយោជិត ជូនអាជ្ញាធរមានសមត្ថកិច្ច

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេច ក្តីជូនដំណឹងមួយ អំពីការធ្វើបច្ចុប្បន្នភាពអាស័យដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់កម្មករ និងយោជិត នៅកម្ពុជា។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិកទាំងអស់ ត្រូវចូលរួម ធ្វើបច្ចុប្បន្នភាពអាស័យដ្ឋានស្នាក់នៅបច្ចុប្បន្ន តាមការណែនាំរបស់ក្រសួងការងារ និង ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕