សារព័ត៌មានរដ្ឋវៀតណាមបាននិយាយកាលពីថ្ងៃពុធថា វៀតណាមមានផែនការពន្យារពេលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅថាSEA Gamesរហូតដល់ឆ្នាំក្រោយនៅពេលខ្លួនកំពុងប្រឈមដោះស្រាយការផ្ទុះជំងឺឆ្លងកូវីដ១៩ដ៏អាក្រក់។
ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់ ដែលគ្រោងធ្វើនៅក្រុងហាណូយ និងទីតាំង១១ទៀត ដោយមួយចំនួននៅចំកណ្តាលតំបន់ផ្ទុះកូវីដ១៩នារលកថ្មីនេះ ត្រូវចាប់ផ្តើមពីថ្ងៃ២១វិច្ឆិកាដល់២ធ្នូ។តែគេថាវៀតណាមចង់ពន្យារការប្រកួតSEA Gamesលើកទី៣១នេះទៅឆ្នាំក្រោយវិញ។
បើយោងតាមសារព័ត៌មានអនឡាញPhap Luat Online គណៈកម្មាធិការអូឡាំពិចវៀតណាម បានផ្ញើលិខិតមួយទៅកាន់ប្រទេសជាសមាជិកអាស៊ានដើម្បីជូនដំណឹងអំពីសំណើរបស់ខ្លួនអំពីការពន្យារពេលការប្រកួតSEA Gamesទៅកាន់ខែកក្កដា ឆ្នាំ២០២២វិញ ដោយសារតែស្ថានភាពកូវីដ១៩ដ៏ស្មុគស្មាញ។
ក្រុមប្រឹក្សាSEA Gamesនៅក្រុងបាងកកនឹងជួបប្រជុំនៅថ្ងៃពុធទី៩មិថុនានេះដើម្បីធ្វើការសំរេចចិត្តមួយ។ វីរុសកូរ៉ូណាបានបង្កើនការចម្លងមួយជាបីចាប់តាំងពីខែមេសាមករហូតដល់ជាង៩.០០០នាក់ ទោះជាយ៉ាងណាចំនួននេះនៅទាបបើធៀបនឹងការឆ្លងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត៕