ក្រសួងសុខាភិបាលក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តាមរយៈ «គម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្តោតលើការថែទាំស្ត្រី និងទារកក្នុងពេល សម្រាល និងក្រោយពេលសម្រាល (JICA-IINeoC Project)» និង Maternity Foundation បានចាប់ដៃគូសហការគ្នាបង្កើតកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពលើទូរស័ព្ទដៃជាភាសាខ្មែរ (Safe Delivery App) ដែលជាឧបករណ៍ (Tools) បណ្តុះបណ្តាល និងជំនួយស្មារតីដល់បុគ្គលិក ថែទាំសុខភាព ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់ម្តាយ និងទារកទើបនឹងកើត នៅក្នុងប្រទេស កម្ពុជា។
ពេទ្យឆ្មបនៅប្រទេសកម្ពុជា និងអ្នកដែលមានជំនាញខាងផ្នែកបង្កើតកូនដទៃផ្សេងទៀតមានជីវិត របស់ម្ដាយ និងទារកទើបនឹងកើតនៅក្នុងដៃរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។
ដើម្បីគាំទ្រពួកគាត់ក្នុងការងារប្រចាំថ្ងៃ ហើយនៅក្នុងការបណ្តុះបណ្តាលបន្តរបស់ពួកគាត់ ក្រសួង សុខាភិបាលតាមរយៈគម្រោង JICA IINeoC និង Maternity Foundation សូមធ្វើការណែនាំ កម្មវិធីការសម្រាលកូន ដោយសុវត្ថិភាពជាភាសាខ្មែរ (Safe Delivery App) ដែលជាកម្មវិធីថ្មីនៅ លើទូរស័ព្ទដៃសម្រាប់ធ្វើការសិក្សាស្វែងយល់ និងជាឧបករណ៍បណ្តុះបណ្តាលទៅលើការគ្រប់គ្រង ស្ថានភាពទាក់ទងនឹងការសម្រាលកូន។
សេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល និង JICA នៅថ្ងៃទី៩ ខែមិថុនាំនេះ បញ្ជាក់ថា ទោះបី ជាប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែល ទទួលបានជោគជ័យ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់មាតា និងទារក ក៏ដោយ ក៏អត្រាមរណភាពមាតានៅតែត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦០នាក់ ក្នុង ចំណោមកំណើតរស់ ១០០,០០០នាក់ និងអត្រាមរណភាពទារកមានចំនួន ២៥នាក់ក្នុងចំណោម កំណើតរស់ ១,០០០នាក់ ក្នុងឆ្នាំ២០១៧។ ការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា និងទារកគឺជា អាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ដើម្បីទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងការគាំទ្រដល់បុគ្គលិកថែទាំសុខភាព កម្មវិធីការ សម្រាលកូនដោយសុវត្ថិភាពនេះ (Safe Delivery App) គឺជាឧបករណ៍ថ្មីដ៏ល្អបំផុតមួយដែលងាយ ស្រួលប្រើ មានប្រសិទ្ធិភាព និងប្រកបដោយភាពច្នៃប្រឌិត។
កម្មវិធីនេះ (App) បានដាក់ឲ្យប្រើ ប្រាស់ដោយឥតគិតថ្លៃ ហើយដំណើរការនៃការប្រើប្រាស់កម្មវិធីនេះ គឺមិនត្រូវការអ៉ីនធឺណេតទេ (Offline) វាងាយស្រួលប្រើ ហើយការណែនាំក៏មានលក្ខណៈរស់រវើក ដើម្បីណែនាំបុគ្គលិកថែទាំ សុខភាពក្នុងការថែទាំបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត ក៏ដូចជាការគ្រប់គ្រងស្ថានភាពនៅ ពេលអ្នកជំងឺមានផ្ទុកជំងឺ Covid-19។
កម្មវិធីនេះមានរួមបញ្ចូលទាំងវីដេអូ កម្រងសំណួរ ការពិពណ៌នាអំពីនីតិវិធីជាក់ស្តែង និងបញ្ជីឱស ថដែលឆ្មប និងបុគ្គលិកថែទាំសុខភាពតែងតែយកជាឯកសារយោង នៅពេលបំពេញការងារ ពេល ទំនេរ ឬក៏ជាផ្នែកមួយនៃការបណ្តុះបណ្តាលរបស់ពួកគាត់។
Maternity Foundation និងគម្រោង JICA-IINeoC បាននឹងកំពុងសហការដើម្បីគាំទ្រ រដ្ឋាភិបាល តាម រយៈការអភិវឌ្ឍកម្មវិធីថ្មីលើទូរស័ព្ទដៃជាភាសាខ្មែរស្តីពីការសម្រាលកូនដោយសុវត្ថិភាព តាំងពី ឆ្នាំ២០២០ មកម្ល៉េះ។ អ្នកជំនាញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) សមាគម សម្ភព និងរោគស្រ្ដីកម្ពុជា ទីភ្នាក់ងារ JICA និង អង្គការពាក់ព័ន្ធដទៃទៀត បានបង្កើតគណៈកម្មាធិ ការដើម្បីពិនិត្យយ៉ាងហ្មត់ចត់ និងស្របតាមខ្លឹមសារវេជ្ជសាស្រ្តផងដែរ។ ខ្លឹមសារនៃកម្មវិធីការសម្រាលបុត្រប្រកបដោយសុវត្ថិភាពនេះ ត្រូវបានអនុម័តដោយក្រសួងសុខាភិ បាល និងប្រគល់សិទ្ធិទៅឱ្យ Maternity Foundation សម្រាប់ការអភិវឌ្ឍកម្មវិធីនេះជាភាសាខ្មែរ។
ការដាក់ចេញឲ្យប្រើប្រាស់ និងអនុវត្តកម្មវិធីនេះ (App) ជាភាសាខ្មែរ នៅទូទាំងប្រទេសបានចាប់ ផ្តើមនៅឆ្នាំ ២០២១ ដែលដឹកនាំដោយគម្រោង JICA-IINeoC និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ ក៏ដូចជា Maternity Foundation។
«យើងខ្ញុំបានទន្ទឹងរង់ចាំថ្ងៃនេះដែលយើងទាំងអស់គ្នាទទួលបានកម្មវិធីការសម្រាលកូនដោយសុវត្ថិភាព ជាភាសាខ្មែរ (Safe Delivery App) នៅក្នុងដៃរបស់ពេទ្យឆ្មប និងអ្នកដែលមានជំនាញខាងផ្នែក បង្កើតកូនដទៃផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា។
ពួកគាត់បានជួយសង្រ្គោះជីវិតមនុស្សជារៀងរាល់ថ្ងៃ ហើយពួកយើងអាចជួយគាំទ្រពួកគាត់តាមរយៈ កម្មវិធីការសម្រាលកូនដោយសុវត្ថិភាពជាភាសាខ្មែរនេះដែលជាការបំពេញបន្ថែមថ្មីចំពោះការងារ និងការបណ្តុះបណ្ដាលរបស់ពួកគាត់ផងដែរ។ សូមថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏អស្ចារ្យរបស់យើងខ្ញុំជាមួយនិងក្រសួងសុខាភិបាល និងទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)»។
កម្មវិធីនេះអាចទាញបានដោយសេរី និងឥតគិតថ្លៃនៅលើ Google Play សម្រាប់អ្នកប្រើប្រាស់ទូរ ស័ព្ទAndroid៖ https://play.google.com/store/apps/details?id=dk.maternity.safedelivery&hl=en&gl=US
និងនៅក្នុង App Store សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iOS៖ https://apps.apple.com/dk/app/safe-delivery/id985603707
ពេលបានទាញយកម្មវិធីហើយ ដើម្បីបានជាភាសាខ្មែរសូមធ្វើការចុច៖ Setting>>Version>>Cambodia ជាការស្រេច៕