អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងអប់រំ បន្តបើកវគ្គបំប៉នស្ដីពីការ ប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀនពី មេរៀនអប់រំពីបញ្ហាគ្រឿងញៀន

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រថវិកាដោយអង្គការ ភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បើកវគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការ បង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះ ថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ដល់មន្ត្រី បង្គោលគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថាន បណ្ដុះ បណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅ សាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន១០រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ កំពង់ចាម បាត់ដំ បង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ តាមប្រព័ន្ធអនឡាញ។

វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ចំនួនជិត១០០នាក់ ។

លោកស្រី វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា បានថ្លែងនូវការស្វាគមន៍ ទៅកាន់អង្គពិធីដោយប្រាប់ពីគោលបំណង គឺពង្រឹងសមត្ថភាពមន្ត្រីបង្គោលសុខភាពសិក្សា រាជធា នី-ខេត្ត និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើវិធីសាស្ត្របង្រៀន និងការប្រើប្រាស់ សម្ភារៈ ឧបទេសក្នុងការបង្រៀន «ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿង ញៀនខុសច្បាប់» សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ និងវគ្គបំប៉នបន្ដល់គរុសិស្ស និងគរុនិស្សិតនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងខេត្តគោលដៅ ឲ្យមានប្រសិទ្ធភាព។

ក្នុងនាម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណ ដល់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំអនុវត្តការងារ ប្រកបដោយការទទួលខុស ត្រូវតាមយុទ្ធសាស្រ្តពហុវិស័យរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលើគោល ដៅយុវជន ដែលជាទំពាងស្នងឫស្សី ជាធនធានបន្តវេនរបស់ប្រទេសជាតិ បានរីកលូតលាស់ប្រកប ដោយគុណភាព និងសក្តានុពល ។

ថ្លែងក្នុងនាម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងឱកាសនោះដែរ លោក ជំទាវ បណ្ឌិត សឿ សុជាតា ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ទាំងអស់ និងអង្គការដៃគូ ដែលបានរួមគ្នាដើរលើមាគ៌ាតែមួយ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ទទួលបានព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសង្គមផ្សេងៗ ពិសេសបញ្ហា ដែលបណ្តាមកពីបញ្ហាគ្រឿងញៀន ដែលជាឃាតករលាក់មុខ បំផ្លាញដល់សុខភាព និងការរីកលូត លាស់របស់យុវជន។

លោកជំទាវ បណ្ឌិត សឿ សុជាតា បានថ្លែងដោយបីតិសោមនស្សថា វគ្គបំប៉ននេះនឹង ទទួលបាន លទ្ធផល តាមការរំពឹងទុក គឺសិក្ខាកាម នឹងមានចំណេះដឹង ជំនាញ និងមានសមត្ថភាព ក្នុងការប្រើ ប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការ ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់» ដើម្បីយកទៅបង្រៀនបន្តដល់ក្រុមគោលដៅ ប្រកបដោយមាន ប្រសិទ្ធ ភាព៕