ផ្ទះបណ្តែតទឹកតូច-ធំ និងសំណង់មិនរៀបរយ ដែលស្ថិតតាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជា បណ្តើរៗ ហើយ នៅថ្ងៃទី៧-៨ ខែមិថុនាកន្លងទៅនេះ ខណៈដែលថ្ងៃឱសានវាទ នៃការអនុវត្តវិធាន រដ្ឋបាល របស់រដ្ឋ បាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស ទុក ពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និង ម្ចាស់សំណង់ មិនរៀប រយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេ ក្នុងភូមិ សាស្ត្ររាជធានីភ្នំ ពេញ នោះ។
អភិបាលរងខណ្ឌឬស្សីកែវ លោក ប្រាជ្ញ សីហា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹកក្នុងភូមិសាស្រ្តខណ្ឌ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន ៤ទៅ ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បាន សន្យាថា នឹងរុះរើជាបណ្តើរៗទៀត។
លោកបន្តទៀតថា រដ្ឋបាលខណ្ឌ បានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃ ដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និង ប្រឈមមុខច្បាប់ថែមទៀត។
រីឯលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅវិញ ក៏បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋ បាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នាដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញ មុន ១សប្តាហ៍។
ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៨ ខែមិថុនានេះ បងប្អូនម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់ សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។
ចំណែក សម្រាប់ខណ្ឌព្រែកព្នៅ ពាក់ព័ន្ធទៅនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជ ធានី ខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២កន្លែង ស្មើចំនួន ៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នា ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីខាងលើ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបាន ប៉ុន្មាននូវឡើយទេ៕